ភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខ បន្ទាប់ពីត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកដី បើកថយក្រោយមកបុកពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ដឹកភ្ញៀវម្នាក់ ធ្វើដំណើរស្របទិសជាមួយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ដែលដឹកដីឡើងពេញរថយន្ត ហើយបានបើកថយក្រោយមិនប្រយ័ត្ន ក៏ជ្រុលមកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាបែកកញ្ចក់ផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កគ្រោះដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុ ភាគីទាំងពីរ បានសម្របសម្រួលគ្នាអស់រយះពេលយ៉ាងយូរទើបត្រូវរ៉ូវគ្នា ដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាតទៅលើម៉ូតូកង់បីឥណ្ឌាចំនួន១៥០$ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ