ខេត្តកំពង់ស្ពឺ៖ មនុស្សជាច្រើននាក់ បានរងរបួស និងម្នាក់បានស្លាប់ក្នុង ហេតុការណ៍ឡានបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះរថយន្តផ្សេងៗ ដែលកំពុងចរាចរណ៍បណ្តាលឲ្យខូចខាតអស់ជាច្រើនគ្រឿង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៤ និង២៥នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩លើផ្លូវជាតិលេខ០៤ចន្លោះ Km១០៣~១០៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ត បុករះរថយន្ត និងម៉ូតូបន្តគ្នានេះ ៖ ១ រថយន្ត ម៉ាក លុចស៊ីស ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H.0481, ២ រថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ ព្រះសីហនុ 2B .9827, ៣ រថយន្ត ម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AM 6073, ៤ រថយន្តម៉ាកលុចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ 2AW.1781, ៥ រថយន្ត ម៉ាក RANGER ភ្នំពេញ 2AR.8268, ៦ រថយន្តម៉ាក ប្រូស ( prus ) ពាក់ស្លាកលេខ សៀមរាប 2B.5787, ៧ រថយន្តម៉ាក ហាយឡិនឌ័រ ពាក់ស្លាកលេខ កណ្ដាល2.9397, ៨ រថយន្តម៉ាក សំយ៉ុង ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 2.A5981, ៩ រថយន្តម៉ាក KAI ពណ៌ ខៀវ ពាក់ស្លាកលេខ លេខ ព្រះសីហនុ3A.9991, ១០ រថយន្តម៉ាក កាម៉ារី ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2.Y .4380, ១១ រថយន្ត SIENNA .XLE.ពាក់ស្លាកលេខ លេខ ភ្នំ 2AE.4941, ១២ រថយន្តម៉ាក ទីតាន់ (កូរ៉េ )ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2.AK 7836, ១៣ រថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.7183, ១៤ រថយន្តម៉ាកលុចស៊ីសពណ៌ទឹកប្រាក់ គ្មាន ស្លាកលេខ, ១៥ រថយន្ត ម៉ាកNISSAN ពណ៌ស ពាក់ស្លាកលេខ ONG .202.2.283មានមនុស្ស ស្លាប់ ម្នាក់ ភេទប្រុស , ១៦ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ លេខ ព្រះសីហនុ 3A3434 សឺមីរ៉ឺម៉ក ពណ៌ខៀវពាក់ស្លាកលេខ ព្រះសីហនុ 4/A1776, ១៧ រថយន្តម៉ាកសំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2.AE 4658, ១៨ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3.A3940សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ លេខ 4A.2343 ខូចខាតស្រាល និង ១៩ ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1.I 2258ខូចខាតស្រាល ។
មន្ត្រីដដែលបន្តថាអ្នកស្លាប់ និងជនរងគ្រោះក្នុងហេតុការណ៍នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចកំពុងស្រង់ឈ្មោះហើយ នឹងធ្វើរបាយការណ៍លំអិតនៅពេលក្រោយ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច ក៏បានឲ្យដឹងដែរថា តាមការស្រាវជ្រាវ និងសាកសួរសាក្សីគឺមុនពេលកើតហេតុគេឃើញមានរថយនបែនដឹកថ្មមួយគ្រឿងធ្វើដំណើរពីកើតមកលិចលុះមកដល់ចំណុចកើតហេតុដែលជាផ្លូវចំណោតនោះហើយរថយន្ត ទំនងជាដឹកធ្ងន់ផង ធ្វើឲ្យតៃកុងចាប់ហ្វ្រាំងរហូតបែកហ្វ្រាំងចាប់លែងជាប់ បណ្តាលឲ្យតៃកុងបាត់បង់ម្ចាស់ការ ក៏បុករះរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវជាមួយគ្នាអស់ជាច្រើនគ្រឿង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដោយឡែក សពសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលទៅធ្វើបុណ្យ ៕ សេនាស័ក្តិ