ព័ត៌មានទាន់ហេតុការណ៍៖

ចាប់នាងរំលោភមួយយប់២ដង ព្រឹកឡើងធ្វើព្រងើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជាងផ្ទះម្នាក់ បានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈទៅលើកូនស្រីម្ចាស់ផ្ទះមួយយប់ រហូតដល់ទៅ២ដង ពេលធ្វើសកម្មភាពហើយជនសង្ស័យធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង រហូតដល់ម្តាយក្មេងស្រីដឹងរឿង ក៏ប្តឹងឲ្យសមត្ថកិចឃាត់ខ្លួនតែម្តង ។

ហេតុការណ៍ចាប់រំលោភនេះកើតហេតុកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។ ក្មេងស្រីរងគ្រោះឈ្មោះយ.ច.ន. អាយុ១៧ឆ្នាំ ។ ជនសង្ស៍យឈ្មោះ ស៊ូ ហ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ មានទៅលំនៅភូមិជម្ពូរព្រឹក ឃុំជុំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅធ្វើជាងផ្ទះឲ្យម្ដាយក្មេងស្រីរងគ្រោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា បានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ។ ជនសង្ស័យបានឆ្លើយសារភាពថា ដោយឃើញឱកាសល្អខ្លួនក៏លបទៅចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះរហូតបានសម្រេចក្នុង១យប់២ដង ពេលនាងកំពុងដេកម្នាក់ឯង ហើយម្ដាយនាងដេកនៅខាងក្នុងផ្ទះ ។ ក្រោយពីធ្វើសកម្មភាពរំលោភហើយព្រឹកឡើងខ្លួនធ្វើហាក់ដួចជាមិនមានរឿងអ្វីកើតឡើង រហូតដល់សមត្ថកិច្ចចុះមកឃាត់ខ្លួន ។

ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖