ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនដ្រាហ្គនស៊ីធីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ២០,១៨០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនដ្រាហ្គនស៊ីធីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់សរុបចំនួន ២០,១៨០ដុល្លារ ។

ករណីនេះឃាត់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសុខាមង្គល ស្នាក់នៅផ្ទះលេខ២៤០ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកក

ជនរងគ្រោះឈ្មោះ ឡុង គឹមស្រ៊ី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនដ្រាហ្គនស៊ីធី ស្នាក់ផ្ទះលេខ២៣៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។

សមត្ថកិច្ចបានឲ្យដឹងថាសម្ភារបាត់បង់ ៖ សាច់ប្រាក់ដុល្លារសរុបចំនួន ២០,១៨០ដុល្លារ ។

សម្ផារៈបន្សល់ទុក ៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ០៣សន្លឹក ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី ជនសង្ស័យខាងលើ បានដឹកយកបេតុងចាក់ឲ្យគេ ដោយមិនបានយកប្រាក់មកទូរទាត់ឲ្យក្រុមហ៊ុន ហើយជនរងគ្រោះជាប្រធានក្រុមហ៊ុនបានទូរសព្ទ័ហៅជនសង្ស័យមកទូរទាត់សាច់ប្រាក់ដែលនៅសល់ហើយជនសង្ស័យបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដោយសន្យាសងប្រាក់ជាដំណាក់កាល តែជនសង្ស័យមិនបានគោរពតាមកិច្ចសន្យាឡើយ និងបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន ០៣លើក ឲ្យទៅជនរងគ្រោះ(ប្រធានក្រុមហ៊ុន) ដែលមានទឹកប្រាក់សរុបចំនួន២០,១៨០ដុល្លារទៅឲ្យទៅជនរងគ្រោះ ។

លុះដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងសុំប្តឹងជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកផ្នែកជំនាញបានធ្វើការកោះហៅជនសង្ស័យឲ្យចូលមកធ្វើការដោះស្រាយគ្នា តែភាគីទាំងពីរ និយាយគ្នាមិនត្រូវគ្នា រហូតម៉ោង១៥ និង១០នាទី​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖