ខេត្តពោធិ៍សាត់៖ សិស្សសាលាវិទ្យាល័យបាកាន និងបឹងបត់កណ្ដោល បើកឆាកប្រយុទ្ធយ៉ាងសុីសាច់ហុតឈាម រហូតទាល់តែរងរបួសរៀងៗខ្លួន ត្រូវបានកម្លាំងនគរបាលចេញអន្តរាគមន៍ឃាត់ខ្លួនក្រុមបង្កចំនួន ៧នាក់។
ហេតុការណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងតារាងបាល់ទាត់វិទ្យាល័យបាកាន ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងចុះប្រត្តិបត្តការបង្ហើបថា ក្នុងនោះកម្លាំងឃាត់ខ្លួនក្រុមក្មេងទំនើងបង្កចំនួន ៧នាក់យកមកសួរនាំផងដែរ ទី១ ឈ្មោះណាក់ ផាន់នីត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ទី២ ឈ្មោះ ឈុំ ចិត្រា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ ទី៣ ឈ្មោះ ឈឿម ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំត្រពាំងជង ស្រុកបាកាន ទី៤ ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំត្រពាំងជង ស្រុកបាកាន ទី៥ ឈ្មោះ សុភា វុើត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ទី៦ ឈ្មោះ ចន្ថា កុសល ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន និងទី៧ ឈ្មោះ អៀន ចាន់រីណូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន។
ប្រភពខាងលើបន្តថា ឯក្រុមទី២មានគ្នាចំនួន ៧នាក់ដែរ ទី១ ឈ្មោះ ឡេះ សាលឿត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងឈូក ឃុំត្រពាំងជង ស្រុកបាកាន ទី២ ឈ្មោះ ណាក់ រ៉ាត់ រស់នៅភូមិបឹងឈូក ឃុំត្រពាំងជង ស្រុកបាកាន ទី៣ ឈ្មោះ ហួន មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដូងជ្រុំ ឃុំត្រពាំងជង ស្រុកបាកាន ទី៤ ឈ្មោះ សឹុម វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅបត់ត្រាច ឃុំត្រពាំងជង ស្រុកបាកាន ទី៥ ឈ្មោះ ហឿន ចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅបត់ត្រាច ឃុំត្រពាំងជង ស្រុកបាកាន ទី៦ ឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដូងជ្រុំ ឃុំត្រពាំងជង ស្រុកបាកាន និងទី៧ ឈ្មោះ សៀង វ៉ាត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា ក្មេងទំនើងចំនួន ៧នាក់សង្ស័យជាក្រុមបង្កហឹង្សាដោយចេតនា បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីស្រង់យកចម្លើយក្នុងហេតុការណ៍នេះ៕ ប៉ឹម ពិន