ភ្នំពេញ៖កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៤ ខែធ្នូ នេះ បញ្ជូនលោកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស ឌែម៉ូ គ្លីនិក មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។
មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីរូបនេះកំពុងស្ថិតក្រោមចំណាត់ការរបស់លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ពាក់ព័ន្ធករណីនេះ ដោយសារលោកស្រី ហូវ ដាណេ ទទួលរងបណ្តឹងពីអតិថិជន ថា បានគំរាមទារលុយរាប់ម៉ឺនដុល្លារ ដោយបង្ហោះសកម្មភាពដេរប្រដាប់ភេទលេីបណ្តេញសង្គមហ្វេសប៊ុក ។
ការសម្រេចយ៉ាងណា នោះ អង្គភាពយេីងនឹងបន្តតាមដានទៀត ៕ចេស្តា