ខេត្តឧត្ដរមានជ័យ៖ តើលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តឧត្ដរមានជ័យ គិតយ៉ាងណា? ចំពោះមន្រ្ដីក្រោមឱវាទរបស់លោក ឧត្ដមសេនីយ៍ត្រី ផេង ដារ៉ា ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានបែកធ្លាយរឿងអាស្រូវ បានប្រព្រឹត្ត អំពើពុករលួយ ដ៍យូលង់ច្រើនឆ្នាំមកនេះ។
នៅព្រឹកថ្ងៃ៤ ខែមករាឆ្នាំ ២០១៩នេះ មានការបែកធ្លាយរូបភាពឯក្សារមួយ ដែលអាជីវករដឹកសត្វមាន់រស់ឆ្លងដែនអត់ច្បាប់ មកពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដោយចោទទៅលើលោកអនុសេនីយ៍ទោ គង់ចន្ដា ហៅតឿ និងលោកអនុសេនីយ៍ឯក ផេងសេង ហួង ត្រូវជាប្អូនបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រីផេងតារា ថាបានទាមទាអោយអាជីវករដឹកមាន់បង់ប្រាក់ប្រចាំខែក្នុង១ខែពី២០ម៉ឺនទៅ៣០ម៉ឺនរៀលក្នុងរថយន្ដមួយគ្រឿង បើមិនបង់ប្រាក់តាមការទាមទាគឺមិនអាចរកស៊ីបានត៍ទៅទៀតឡើយ។
ប្រភពបានបង្ហើបអោយដឹងថាលោក ឧត្ដមសេនីយ៍ត្រីផេងដារា ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការនគបាលខេត្តឧត្ដរមានជ័យ មិនបានបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត នោះទេ ផ្ទុយទៅវិញលោកបានប្រើមន្រ្ដីក្រោមឱវាទត្រូវជាសាច់ញាតរបស់លោកចំនួនពីរូបគឺ លោកអនុសេនីយ៍ឯកផេងសេហួង និងអនុសេនីយ៍ទោ គង់ចិន្ដា ហៅតឿ ដើប្រម៉ូលប្រាក់ពុករលួយ ពីរថយន្ដដឹក ទំនិញគេចពន្ធពីច្រកទ្វាអន្តរ:ជាតិអូស្មាច់ ជាច្រើនឆ្នាំមកហើយ ដែលតែងតែបែកធ្លាយរឿងអាស្រូវជាញឹកញាប់ផងដែ។
រឿងអំពើពុករលួយជាច្រើនឆ្នាំនៅក្នុងអង្គភាពស្នងការនគបាលខេត្តឧត្ដឧត្ដរមានជ័យមិនដឹងថាលោកឧត្ដមសេនីយ៍ទោម៉ែន លី ដឹងដែរឺទេ? ដែលរឿងអាស្រូវរបស់លោកឧត្ដមសេនីយ៍ត្រីផេងដារា ល្បីរឿងអំពើពុករលួយកក្រើកនៅទូទាំងប្រទេសទៅហើយនោះ។
លោកឧត្ដមសេនីយ៍ត្រី ផេងតារា បានអោយដឹងថាលោកមិនពាក់ពន្ធ័ទេ ហើយមន្រ្ដីពីរូបខាងលើ ជាមន្រ្ដីការិយាល័យ វាជារឿងខាងការិយាល័យ។
លោកកុល វិបុល ប្រធាការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា លោកផេងដារាយកមន្រ្ដីលោកទៅប្រើមិនបានប្រាប់លោកទេ ចង់ដកចេញដាក់ចូលតាមតែចិត្ត លោកកុលវិបុលបញ្ជាក់ថា លោកផេងដារា ស្នងការងទទួលផែនសេដ្ឋកិច្ចមិនអោយលោកលូកដៃអីទាំងអស់ ហេតុនេះមន្រ្ដីពីរូបដែលរងការចោទប្រកាន់ប្រម៉ូលប្រាក់ពុករលួយ លោកផេងតារាជាអ្នកប្រើប្រាស់និងគ្រប់គ្រង លោកមិនពាក់ពន្ធ័ឡើយ៕ ប៉ែននួន