ខេត្តរតនគិរី៖ មានជនសង្សយ័បានបើករថយន្តកាមរីហើម ពណ៌សរមួយគ្រឿង ចូលទៅលួចជរ័កៅស៊ូនៅក្រុមហ៊ុនម៉ាងយ៉ាង ហើយចតទុកចោល រត់គេចខ្លួនបាត់ ខណៈដែលកម្មករជិះម៉ូតូដេញតាមស្ទាក់ ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំនុចក្រុមហ៊ុនម៉ាងយ៉ាង ក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ខណៈពេលដែលរថយន្តនោះចូលទៅលួចដឹកជរ័កៅស៊ូនោះចេញកម្មករបានឃើញហើយក៏ជិះម៉ូតូដេញតាម ។ លុះចេញដល់ផ្លូវធំស្ថិតក្នុងឃុំកាឡៃ ស្រុកអូរជុំ កម្មករក៏បានទាក់ទងទៅនាយប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីឱ្យជួយស្ទាក់រថយន្តដឹកជ័រកៅស៊ូនោះផង តែលុះតាមដល់ចំការចន្ទីមួយកន្លែងក៏ស្រាប់តែបានប្រទះឃើញរថយន្តពណ៏សមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ 2D 9736 ចតទុកចោលនៅទីនោះឯជនសង្ស័យអ្នកបើកបរបានរត់គេចខ្លួនបាត់ទៅហើយ ហើយពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃក៏បានយករថយន្តនោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃបណ្តោះអាសន្ន។
រហូតដល់វេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃ ទី៣ ខែមករាឆ្នាំ២០១៩ កម្លាំងជំនាញ អធិការដ្ឋានស្រុកវ៉ើនសៃបានទៅទទួលយករថយន្តមួយគ្រឿងនោះ និងជ័រកៅស៊ូ១១ការ៉ុងស្មើនឹង៧៦៣kgពីប៉ុស្តិរដ្ឋបាលឃុំកាឡៃយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ៕ ដោយ ជីវន្ត័