ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យក្រុមហ៊ុនវិនិយោគហាឡាល់ម៉ាឡេស៊ី ពន្លឿនការផលិតក្រោយពីទទួលសិទ្ធិពីរាជរដ្ឋា ភិបាលវិនិយោគ នៅខេត្ដព្រះវិហារលើផ្ទៃដី៦០០០ហិកតា

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួល បន្ទុកបេសកកម្មពិសេស បានស្នើឲ្យក្រុមហ៊ុនវិនិយោគហាឡាល់ ម៉ាឡេស៊ី ពន្លឿនការផលិតក្រោយពីទទួលសិទ្ធិពីរាជ រដ្ឋាភិបាលកម្ពុជាវិនិយោគការដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី និងស្វាយកែវរមៀត លើផ្ទៃដី៦០០០ហិកតា នៅខេត្ដព្រះវិហាររួមក ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិ ការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា បានស្នើបែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនមកពីប្រទេសម៉ាទ្បេស៊ី Green Rubber Development Plantation Co., Ltd ដែលទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជាលើផ្ទៃដីដាំដុះចំនួន៦០០០(ប្រាំមួយពាន់ហិកតា) នៅខេត្តព្រះវិហ៊ារ នៃព្រះរាជាណាចក្រកម្ពុជារួចមកនោះ។ ជំនួបនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃពុធ១១រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ខែមករាឆ្នាំ ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។

លោក Dato’Dr.Teh Kim Poo ជាប្រធាន អគ្គនាយក ក្រុមហ៊ុនGreen Rubber Development Plantation បានអោយដឹងថា៖ លោកនិងខិតខំពន្លឿននៃការដំណើការ ផលិតផលហាឡាល់នៅកម្ពុជា ឲ្យបានលឿនដោយសារទំហ៊ំផ្ទៃដីខាងលើត្រូវបានយកទៅដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី និងស្វាយកែវរមៀត សម្រាប់តម្រូវការផលិតរោងចក្ររបស់ខ្លួន និងសម្រាប់បម្រើអោយការនាំចេញ ទៅលក់ក្រៅប្រទេស។ នាពេល បច្ចុប្បន្នអាស្រ័យដោយទីផ្សារ នៃផលិតផល ហាទ្បាល់ ពិភពលោកកំពុងមានភាពពេញនិយម និងកាន់តែមានការរីកចំរើននោះក្រុមហ៊ុននេះបានរៀបចំផលិត នូវផលិត ផលស្វាយចន្ទីកញ្ចប់ និងដំណាប់ស្វាយ និងបានស្នើសុំវិញ្ញា បនបត្របញ្ជាក់ស្តង់ ដារផលិតផលហាទ្បាល់កម្ពុជា ដើម្បីធ្វើការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងពិតជាមានមោទនភាពចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាត និងបង្កើតអោយមាន នូវគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិ បាល លេខ:១៦០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់ កម្ពុជា។

បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៏អន្ដរជាតិបានមើល ឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខ ដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ៕ សំរិត


ចែករំលែក៖