ខេត្តរតនគីរី ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង ដួលបោកទៅនឹងថ្នល់ជាតិ បណ្តាលឲ្យបាត់បង់ស្មារតីនិងមានរបួសជាទម្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃសុក្រ ១៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែមករាឆ្នាំ២០១៩នៅចំណុចមុខវាល ស្រែជ្រៃផ្លូវជាតិលេខ៧៦ស្ថិត នៅភូមិកាទៀងឃុំល្បាំង១ស្រុកលំផាត់ខេត្តរតនគីរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលរងរបួសធ្ងន់នោះមានឈ្មោះ សេង សុខហេង ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងក្រុមហ៊ុន ខេ សាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បើកបរម៉ូតូម៉ាក់ឆ្លាម ពណ៌ខ្មៅគ្មានស្លាកលេខទឹសដៅពីលេចទៅកើត ។
ប្រភពបន្តថាម្នាក់នេះបើកបរម៉ូតូយ៉ាងលឿនក្នុងស្ថានភាពផ្លូវកោងបាត់បង់ម្ចាស់ការ ហើយធ្លាក់ចូលជង្ហុក ក៏បណ្តាលឲ្យដួលបោកនិងផ្លូវជាតិយ៉ាងធ្ងន់ធ្ងរតែម្តង ។
លោកវរសេនីយ៍ទោ ក្តុល ថើង អធិការងស្រុកលំផាត់បានឲ្យដឹងថា បុរសរងគ្រោះក្រោយកើតហេតុមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែមានការរងរបួសយ៉ាងធ្ងន់ធ្ងរតែប៉ុណ្ណោះ ហើយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង១ក៏ជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះរបស់ការិយាល័យចរាចរណ៍ខេត្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
ម៉ូតូជនរងគ្រោះនោះ ក៏បានប្រគល់ឲ្យទៅសាច់ញាតិជនរងគ្រោះវិញផងដែរ៕ ជីវន្ត័