ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវបានអាប៊ុលឈូសដីដែលបើកបរដោយពូបង្កើតខ្លួនឯង កិនស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ ត្រូវបាន អាប៊ុលឈូសដី ដែលបើកបរដោយពូបង្កើតខ្លួនឯង កិនស្លាប់នៅនឹងកន្លែង ក្នុងខណៈពេលដែលជនរងគ្រោះ បានឈរលើកង់ច្រវ៉ាក់ប៊ុល ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៩.១០នាទី ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅចំភូមិគគីរ ឃុំបឹតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ដុក សុខជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរព្រូគ្រឿងចក្រ មានទីលំនៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖