ភ្នំពេញ៖លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី៥ ខែមករា នេះ បញ្ជូនថៅកែនិងគ្រូពេទ្យនៃហាងកែសម្ផស្ស ឌែម៉ូ គ្លីនិក ទៅឃុំខ្លួនក្នុងពន្ធនាគារ PJ ។ នេះបេីតាមការបញ្ជាក់របស់មន្ត្រីតុលាការ ។
សូមបញ្ជាក់ថា អតិថិជន ប្តឹងអ្នកទាំងពីរ ថា បានគំរាមជំរិតទារជិត១ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបដេរឬកែប្រដាប់ភេទរបស់អតិថិជន ។
កាលពីម្សិលមិញ លោកសឿន មុនីរ័ត្ន ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ថៅកែ ឈ្មោះ ហូវ ដាណេ និង គ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត ចំនួន៣បទល្មើស គឺ បទគំរាមហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល ។
ទោះបីយ៉ាងណា ពេលនេះអង្គភាពព័ត៌មាន ពុំទាន់សុំការបញ្ជាក់ពីភាគីជនសង្ស័យបាននៅឡើយទេ ថា ពិតជាបានប្រព្រឹត្តដូចបណ្តឹងចោទប្រកាន់ដែរឬអត់ ? ៕ចេស្តា