ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកក្មេង

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចឃាតខ្លួនស្ដ្រីម្នាក់ ក្រោយពីឆក់ខ្សែកក្មេងបានសម្រេច តែបែរជាជាប់ខ្នោះទៅវិញ ហេតុការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ខែ មករា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារដើមក្រឡាញ ក្នុងភូមិ សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យស់ ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ ស្រុកកំណើត ភូមិ សំរោង ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅប៉ុស្ដិ៍នគរបាល ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖