ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនកំពុងលេងល្បែងទំនងជំងឺរើឡើងគាំងបេះដូងស្លាប់ផ្អើលបុគ្គលិកកាស៊ីណូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិចិនដែលជាចុងភៅកាស៊ីណូម៉ុកបាយម្នាក់ ខណៈកំពុងលេងល្បែង ស្រាប់តែដួលពីលើកៅអី បង្កការភ្ញាក់ផ្អើលដល់បុគ្គលិក និងសន្តិសុខដឹកមកសង្គ្រោះតែអកុសលស្លាប់បាត់ទៅហើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទីរសៀល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនជាតិចិននេះ ឈ្មោះលាវ ចាងសឹង អាយុ៥៧ឆ្នាំ មុខរបរចុងភៅ នៅកាសុីណូម៉ុកបាយ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយមកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី រង់ចាំក្រុមការងារបច្ចេកទេសមកពិនិត្យ ។

លុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០និង១០នាទីព្រឹក ក្រុមការងារបច្ចេកទេសរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានពិនិត្យសាកសព សន្និដ្ឋានថា ដោយសារជំងឺគាំងបេះដូង មិនមែនជារឿងឃាតកម្មអ្វីនោះទេ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យទៅនាយកដ្ឋានក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖