ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេច តែរត់មិនរួចពីសមត្ថកិច្ចចាប់ជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់បានសម្រេច ក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ។

ជនសង្ស័យទី១ឈ្មោះ សួស ឡុង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ គីម បញ្ញា ភេទប្រុសអាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលម្ដុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បានបន្ដទៀតថា មុនពេលកើតហេតុស្ត្រីធ្វើដំណើរតាមបណមតោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច ជិតស្ដុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកស្រាប់តែមានជនជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហ មដែលពាក់ ស្លាកលេខភ្នំពេញ 1HF-9681 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្ដែត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានដេញតាមក្រោយ លុះមក ដល់ចំណុចភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ក៏ជួបជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២ កំពុងល្បាតពួនស្ទាក់ចាប់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្ដ ក៏បានសហការគ្នាឃាត់ខ្លួនជនសង្ស័យទាំង២នាក់ភ្លាមៗ យកមកកាន់ប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ដើម្បីសួរនាំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅសាកសួរបន្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖