ភ្នំពេញ ៖ ប្រទះឃើញពស់ថ្លាន់ញីមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម បានលូនចេញមកពីដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចាប់ច្រកប៉ាវទុកឱ្យខាងអភិរក្ស។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវR6 ក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពត៌មានពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែយាមនៅគោលដៅរបស់គាត់ ស្រាប់តែប្រទះឃើញពស់ថ្លាន់ញីមួយក្បាលទម្ងង់ជាង៣០គីឡូ ប្រវែង២ម៉ែត្រកន្លះ លូនចេញមកពីក្នុងដើមឈើក្បែរនឹងផ្លូវរ៉ារទេះភ្លើង ទើបពួកគាត់នាំគ្នាយកប៉ាវមកចាប់ច្រកទុក ។
បន្ទាប់ពីកើតហេតុ សន្តិសុខបានយកពស់ថ្លាន់នោះទៅផ្ញើទុកនៅកន្លែងប៉េអឹមមួយយប់សិន ចាំព្រឹកស្អែក ទើបប្រគល់ទៅឱ្យខាងអភិរក្សសត្វព្រៃ ៕ ជ្រោយពេជ្រ