ព័ត៌មានទាន់ហេតុការណ៍៖

កាប់ដើមឈើខុសបច្ចេកទេស រលំសង្កត់លើបែកពងពងស្វាស ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង: មានករណីរំលំដើមឈើមួយដើម បណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីវេលា​ម៉ោង១០ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចជាំស្ពង ក្នុងភូមិសំអាង ស្រុកថាឡា​បរិវ៉ាត់ ខណៈដែលជនរងគ្រោះកាប់ដើមឈើខុសបច្ចេកទេស ។

មន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរទឹកថ្លា ឃុំទំនុបដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានមកស្នាក់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ យូរខែមកហើយ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅកាត់ឈើក្នុងភូមិ​តែម្នាក់ឯងហើយពេលកាត់ ដាច់ពាក់កណ្តាលនិងបម្រុងអារផ្តាច់ធ្វើឲ្យខុសបច្ចេកទេសក៍ ត្រូវដើមឈើធំមួយដើមបាក់សង្កត់លើ បណ្តាលឲ្យស្លាប់តែម្តងនៅនឹងកន្លែង។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល​និង​អាជ្ញាធរភូមិឃុំ ចុះទៅពិនិត្យសព និងសួរបំភ្លឺពីសាក្សីឃើញាជនរងគ្រោះត្រូវបានស្លាប់ ដោយសារឈើសង្កត់បាក់ភ្លៅ និងបែកពង ស្វាសបណ្តាលឲ្យស្លាប់ពិតប្រាកដមែន​ហើយ​ពេល​ពិនិត្យរួចក៏បានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី៕ សហការី


ចែករំលែក៖