ព័ត៌មានទាន់ហេតុការណ៍៖

ជនទំនើងជើង​ខ្លាំង​ព័ទ្ធ​វាយ​គេ​កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ ស្រាប់តែ​លេចមុខ​ចូល​ស្រុក​វិញ​ ត្រូវ​នគរបាល​ក្របួច​ជាប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្តកិច្ច ​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹង​ថា៖ នៅ​រសៀល​ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៩ នេះ​ កម្លាំង​អធិ​កា​រដ្ឋា​នគរបាល​ស្រុក​ព្រៃនប់​ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ លេខ១១៥០ ដចខ/១៤ ចុះថ្ងៃទី២០-០៩-២០១៥ ដែល​បង្គាប់ឲ្យចាប់ខ្លួន​ ឈ្មោះ អាន ផាន់ ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤-០៩-២០១៤ (ដោយ​អនុវត្តន៍​បាន​សំរេច​ទាំង​ស្រុង)​ ។

លោក​វរសេនីយ៍​ត្រី​ អ៊ួង​ វុទ្ធី​ អធិការ​រង​ នគរបាល​ស្រុក​ព្រៃនប់​ទទួល​ការ​ងារព្រហ្មទណ្ឌ​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖ កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ ក្នុង​យប់​ថ្ងៃ​ទី​៤ខែ​កញ្ញា​ ឆ្នាំ​២០១៤ មុខ​សញ្ញាឈ្មោះ អាន​ ផាន់​ បាន​ផឹក​ស៊ី​ ក្នុង​ហាង​មួយ​កន្លែង​ នៅ​ភូមិ​វាល​មាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ហើយ​មាន​ជំលោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​ ពេល​នោះ​ ឈ្មោះ​អាន​ ផាន់​ បាន​ទៅ​ហៅ​បង​ប្អូន​ជា​ច្រើន​នាក់​ ជិះ​ឡាន​កូរ៉េ​មួយ​គ្រឿង​ មក​ព័ទ្ធ​វាយ​គូ​ជម្លោះ​ ដល់​មុខ​ហាង​ផឹកស៊ី​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ។ កាល​ណោះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួក​គេ​ បាន​ម្នាក់​ ដោយ​ឡែក​ឈ្មោះ​អាន​ ផាន់​ និង​គ្នីគ្នា​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​មូល​ដ្ឋាន​អស់​ទៅ​ ។

លោក​អ៊ួង​ វុទ្ធី​ បាន​បន្ថែម​ថា​ ៖ ថ្មី​ៗ​នេះ​ ឈ្មោះ​អាន​ ផាន់​ បាន​លេច​មុខ​លិប​លៗ​ក្នុង​មូលដ្ឋាន​ ព្រម​ទាំង​ធ្លាប់​ស្ទាក់​វាយ​សមត្ថកិច្ច​ទៀតផង​ ហើយ​ថ្ងៃ​នេះ​ទំ​រាំ​តែឃាត់ខ្លួន​បាន​ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ ប្រើ​កម្លាំង​ច្រើន​នាក់​ ទើប​ ព័ទ្ធ​ចាប់​បាន​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖