ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព នេសាទ ខុសច្បាប់ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រឃុំពាមបាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បទល្មើសនេសាទ កំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅឃុំពាមបាង ស្រុកស្ទោង កំពង់ធំ ស្តិតនៅជុំវិញបឹងទន្លេឆ្មារ ចំនុចភូមិបាឡត​ ភូមិពវើយ ដូនស្តើង ក្រោមការឃុបឃិតពុករលួយ គ្នាពីលោកហួនផល នាយសង្កាត់រដ្ឋបាលជលផល ពាមបាង និងអ្នកកាងពីក្រោយឈ្មួញធំៗ គឺលោកមេឃុំ​ពាងបាង ឈ្មោះសេកសុខា និងរត់់ការប្រមូលលុយ ឈ្មោះ សរ ជាដៃស្តាំ ផ្ទាល់របស់លោកមេឃុំ​ ដែលមានមេខ្លោងឈ្មួញធំៈ ប៉ាវផ្តាច់មុខឋ​ប្រមូលទីញត្រី ពីការនេសាទខុសច្បាប់ ឈ្មោះចែបុប្ផា មេឈ្មួញដុះស្លែ ប្រចាំស្រុកស្ទោង ដែលអ្នកនេសាទខុសច្បាប់បានប្រើឧបករហាមឃាត់ មានដូចជាសាច់សមុទ្រ យាំងកាវ អួនក្រឡាញឹក មានប្រវែងរាប់ពាន់មែត្រ​ ព្រមឆ្នុកបំផ្លាញមច្ឆជាតិ ទាំងតូចធំ វិនាសដាច់ពូជគ្មានសល់ លោកសេកសុខា មេឃុំពាមបាងមិនសុំការបំភ្លឺ បានទេ ព្រោះទូរសព្ទ គ្មានអ្នកទទួល។

ចំណែក លោកហួនផល នាយសង្កាត់មិនអាចទំនាក់ទំនងបានឡើយ ខលមិនចូលសោះ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើអោយ ឯកឧត្តមអភីបាលខេត្តកំពង់ធំ និងប្រធានអង្គភាព អំពើពុករលួយ មេត្តាមានវិធានការវចំពោះអសកម្មដែលខ្វះសមត្ថភាបំពេញកាងារ ជូនជាតិ ដឹងតែឃុបឃីតពុករលួយជាឈ្មួញធំៗ ប្រើឧបករណ៏ ខុដច្បាប់ ឆក់បំផ្លាញមច្ឆជាតិស្ទើរគ្មានសល់ រីឯពលរដ្ឋតូចតាច នេសាទ បែបគ្រួសារវិញ ក៏ពួកគេមិនលើកលែង ៕ ប៊ុនរិទ្ធី


ចែករំលែក៖