ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សតិមិនគ្រប់ ស្រវឹងរាល់ថ្ងៃ លួចចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសស្រវឹងខួបម្នាក់ចងក សម្លាប់ខ្លួនកាលពី វេលាម៉ោង 1 និង 40 នាទីថ្ងៃទី 12 ខែមករាឆ្នាំ 2019 នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ហូ ប៊ុនលី ភេទប្រុសអាយុ 48 ឆ្នាំ នៅភូមិ តាំងគោកឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន សុំគេស្នាក់នៅ នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ ( ជាជនអនាថា) ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ម ប៉ន ភេទប្រុសអាយុ 70 ឆ្នាំ ជាម្ចាស់ផ្ទះ នៅភូមិព្រៃភ្លូងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានបំភ្លឺថា ជនរងគ្រោះខាងលើ បានមកសុំគាត់ស្នាក់នៅ រយៈពេល 4 ខែមកហើយ ខ្លួនអាណិត ក៏ឲ្យស្នាក់នៅជាមួយ តែជនរងគ្រោះគ្មាន ប្រពន្ធកូនទេ ហើយកន្លងមក ជនរងគ្រោះ ជាមនុស្សញៀនស្រា ហើយសតិមិនសូវគ្រប់ទេ នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះសំរាកនៅលើគ្រែក្រោមផ្ទះ រីឯខ្លួននិងប្រពន្ធសម្រាកនៅលើផ្ទះ ពេលឈឺនោម ចុះមកដី ក៏ឮកូនមាន់ស្រែកនៅក្រោមផ្ទះ ខ្លួនក៏បានចូលមើល ក្រោមផ្ទះ ដោយឆ្លុះពិលរកមើល បានប្រទះឃើញ ជនរងគ្រោះ ចងកនឹងក្រមាភ្ជាប់នឹងរនូតផ្ទះ មិនដឹងតាំងពីថ្មើរណា ឃើញដូច្នេះក៏បានប្រាប់ប្រពន្ធឲ្យមកជួយមើល ហើយខ្លួនបានដើរទៅហៅអ្នកជិតខាង ឈ្មោះ អេង សម្បត្តិ និងបងប្អូន ជិតខាងមកជួយមើល ហើយបានរាយការណ៍ទៅសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម។

តាមការបំភ្លឺ របស់ឈ្មោះ ហូ ប៊ុននិច ភេទប្រុស អាយុ 40 ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ ថាបងរបស់ខ្លួន ជាមនុស្សដើរតែលតោល ហើយញៀនស្រាដាច់មិនបាន។

ក្រោយដឹងព័ត៌មាន កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ បានចុះដល់ទីកន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងរដ្ឋអំណាចភូមិឃុំ ដើម្បីពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ការពិនិត្យ នៅលើកជនរងគ្រោះ ប៉ែកខាងស្ដាំខាងមុខ មានស្នាមទ្រុត ពណ៌ខ្មៅ ទទឹងទំហំ 1.52 m ក្រៅពីនេះនៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ មូលហេតុ មានសតិមិនគ្រប់ ដោយសារស្រវឹងស្រាជាប្រចាំ។

ក្រោយពី ពិនិត្យចប់បានធ្វើកំណត់ហេតុសន្និដ្ឋានជនរងគ្រោះឈ្មោះហូ ប៊ុនលី នេះពិតជាបានស្លាប់ ដោយធ្វើអត្តឃាតចងកខ្លួនឯង ពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

រួចបានប្រគល់សាកសពជូនទៅ គ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖