ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រែកឡូឡាក្នុងផ្ទះត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅសាកសួរ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ មិនដឹងមានរឿងអី ស្រាប់តែឡូឡា ដុតកង់ឡាន វាយបំផ្លិចបំផ្លាញរបស់ទ្រព្យខ្លួនឯង ឪពុកម្តាយឃាត់មិនស្តាប់ ទូរស័ព្ទរាយការណ៍ ខណៈសម្ថកិច្ចមកដល់ គ្រាន់តែសាកសួរ រកមូលហេតុ បែរជាវាយ​ប៉ូលិ​សមួយដៃ ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន ចាប់វាយខ្នោះតែម្ដង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ង​កាលពីវេលាម៉ោង៩យប់ ថ្ងៃចន្ទ​​ ទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​ជនសង្ស័យទី១ ​ឈ្មោះ ប្រាក់​ ទង​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​ រត់​តាក់ស៊ី​ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ (មានសារធាតុញៀន និងជនដៃដល់)។

ជនសង្ស័យទី២ ឈ្មោះ ប្រាក់​ ថង​ អាយុ២១ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។

ជនសង្ស័យទី៣​ ឈ្មោះ​ ឈៀង​ លី​ ភេទ​ប្រុស​អាយុ​ ៣០ឆ្នាំ​មុខរបរ​ ក្រុមហ៊ុន​ ឯកជន​ធ្វើ​អំពូល​ភ្លើង​ ស្នាក់នៅ​ភូមិ​ ភូមិ​ ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​(គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើខណះបើករថយន្ត មកដល់ផ្ទះ មិនដឹងថាមានរឿងអ្វីកើតឡើងស្រាយតែ ឡូឡា ដុតទាំងកង់ឡាន ផ្អើលអ្នកអ្នកភូមិ រកតែដេកពួនមិនបានឃើញសភាពបែបនោះ ឪពុកបានរាយការណ៍តាមទូរស័ព្ទទៅប៉ូលិ​សមូលដ្ឋាន ឲ្យទៅជួយឃាត់ តែនៅមិនស្តាប់ទើប ស្នើសុំបន្ថែមកម្លាំង ទើបកម្លាំងអន្តរាគមន៍ខណ្ឌចុះទៅប្រើវិធីសាស្រ្តលួងឃាត់ តែបែរជាបុរសខាងលើម៉ាត់មួយដៃ ទៅលើប៉ូលិស ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន ចាប់វាយខ្នោះជាប់។

ជនបង្កបញ្ហាខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ រួមទាំងហៅមនុស្ស២នាក់ផ្សេងទៀត ទៅបំភ្លឺរឿងហេតុការណ៍នេះផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖