ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីលួចឆ្កិះសោបន្ទប់លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានធ្វើសកម្មភាពឆ្កិះសោបន្ទប់ប្រជាពលរដ្ឋ ខណៈម្ចាស់មិននៅបំណងលួចទ្រព្យសម្បត្តិ តែត្រូវបានអ្នកជិតខាងឃើញទាន់ប្តឹងសមត្ថកិច្ច ឃាត់ខ្លួនកាលវេលាម៉ោង៨ និង ៤០នាទី យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល៤ជាន់ បន្ទប់ D១៣ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស៊ឹម រតនា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត ។ ដកហូតកូនសោមួយចង្កោម ចំនួន៣២ ។ ចំណែកជនរងគ្រោះឈ្មោះ សែម ពន្លក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មេការផ្ទះជួល ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

​សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ ខណៈម្ចាស់មិននៅផ្ទះហើយបានចាក់សោត្រឹមត្រូវស្រាប់តែមានជនសង្ស័យ ម្នាក់បានមកធ្វើសម្មភាពឆ្កិះសោបន្ទាប់ភ្លាមនោះក៏ត្រូវអ្នកមើលការខុស ត្រូវក្នុងផ្ទះជួលឃើញទាន់ទើបឃាត់និងរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖