ភ្នំពេញ ៖ ផ្លូវបេតុងច្រកចូលសាលារៀនសុវណ្ណភូមិ ពីផ្លូវជាតិលេខ៣ឆ្ពោះទៅផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរងការខូចខាតជាយូរមកហើយ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋពេលនេះ អាជ្ញាធរបានជួសជុលហើយ ។
គេសង្កេតថា ទីតាំងផ្លូវខាងលើកន្លងមកមានការទ្រុឌទ្រោមយ៉ាងខ្លាំងអស់រយះពេលជាយូរមកហើយ ដោយសារតែមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានបានចុះផ្សាយជាបន្តបន្ទាប់រហូតមកដល់ ព្រឹកថ្ងៃទី១៥ខែ មករា ឆ្នាំ២០១៩ ក្រុមការងារ សង្កាត់ចោមចៅទី៣ បានចុះមកពិនិត្យ មើលគម្រោង ដោយដាក់ប្រព័ន្ធលូអមសងខាងផ្លូវ ចំនួន១ខែ្ស មុខកាត់០.៨០ ម៉ែត្រប្រវែង៤៥០ម និងជួសជុលផ្លូវបេតុង ទទឹង៧ម x៤៥០ម៉ែត្រ ដោយប្រើគម្រោងថវិការបស់សាលារាជធានីភ្នំពេញ ៕ សុខាសែនជ័យ