ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ចិន​ម្នាក់ហៅ​ស្រី​ទៅ​ដេក ​ប៉ះចំ​ភេទ​ទី៣ វ៉ៃ​ផ្អើលនៅចំការមន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិ​ចិន​ម្នា​ក់បាន​យក​នារី​ភេទ​ទី​បី​ទៅ​ដេក​រូបភេទនៅ​ខុន​ដូ​មួយកន្លែង តែ​ទៅដល់​ខុន​ដូ​ មិន​ពេញចិត្ត​ហើយក៏​ឲ្យត្រឡប់មកវិញ រួច​ឲ្យលុយ​ចំនួន៥ដុល្លារ​ តែនារី​ភេទ​ទី៣មិន​ព្រមយក​ ហើយ​ប្រកែក​គ្នា​តឹងសរសៃក​កើតជា​ហិង្សា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី១៦ ខែមករា​ឆ្នាំ២០១៩ នៅត្រង់ចំណុច​មុខ​ខុន​ដូរ ​ថា​ឡឹ​ន​ស្តាយ ផ្ទះ​លេខ37 តាម​បណ្ដោយ​ផ្លូវ430 នៅក្នុង​សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ខាង​ភេទ​ទី បី ទី1 មានឈ្មោះ​ អេ​ម ចាន់​គី​រុណ ធ្វើខ្លួនជាស្រី អាយុ២៧ឆ្នាំ ​ផ្ទះ​លេខ105 អា​អឺ២ហ្សិត ផ្លូវ​លេខ ១២២ ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយភេទ​ទី​បី​ ទី២ ឈ្មោះ ម៉េង សំអាង ធ្វើខ្លួនជា​ស្រី អាយុ៣១ឆ្នាំ រងរបួស​ស្រាល ។

ប្រភពពត៌មាន ពី​ភេទ​ទី3 បាន​ឲ្យដឹងថា​ ដំបូង​ឡើយ​ជនជាតិ​ចិន​ បាន​ឆាត​តាម​វី​ឆា​តទៅ​គាត់​ដើម្បី​ឲ្យគាត់​មក​ដេក​ជាមួយ​ក្នុង​តំលៃ២០០ដុល្លារ​អាមេរិក បើសិន​មាន​គ្នា​ពីរ​នាក់​ក៏បាន ។ ស្រាប់តែ​គាត់​ជិះ​កង់​បី​ឥណ្ឌា​មកដល់​កន្លែងកើតហេតុ ។ ជន​ជាតិចិន​មិនត្រូវ​ចិត្ត​ក៏​ឱ្យ៥ដុល្លារ​ត្រឡប់​ទៅវិញ ។ ពួកនាង​មិន​ព្រមយក​ដោយសារតែ​ឲ្យលុយ​តិចពេក​ ហើយក៏​មានការ​ប្រកែក​តឹង​សរសៃកើត​ជាហិង្សា​វាយគ្នា​ទៅមក​រងរបួសស្រាលរៀងៗខ្លួន​​ ។ ចំណែកខាង​ភេទ​ទី3ទាញ​ដុំថ្ម​គប់​បណ្ដាល​ឲ្យបែក​កញ្ចក់​រថយន្ត​ព្រូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​AV.6528 ខាង​ជនជាតិ​ចិន​បែក​ចំហៀង​ខាងមុខ​មួយ​និង​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​កញ្ចក់​ខាងក្រោយ ។ រង​ការខូចខាត​យ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុជនជាតិ​ចិន​​គាត់​បាន​ឡើង​ទៅលើ​ខុន​ដូ​បាត់ទៅ​ ចំណែកពួកភេទទី៣ក៏ត្រឡប់ទៅវិញដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖