ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនមានបំភ្លឺភ្លើងអំពូល បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង មិនមានភ្លើងបំភ្លឺ បានជួបគ្រោះថ្នាក់ ចរាចរណ៍បុក ជាមួយរថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណើររងរបួសធ្ងន់ ។

នគរបាលចរាចរណ៍ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូកាលពី វេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២-២១៣ ស្ថិតនៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត ។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើត ហេតុមានម៉ូតូម៉ាកអឹមអេសអុិច (MSX)ពណ៌សរ បើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរ ក្នុងល្បឿនយ៉ាងលឿង គ្មានភ្លើងសំរាប់បំភ្លឺ ។ លុះបើកបរដល់ចំណុចកើតហេតុបានបុករថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាកបើកបរពីទិសខាង លិចទៅទិសខាងកើតចំពីក្រោយពេញទំហឹងតែម្ដង ។

សមត្ថកិច្ចបានដឹងទៀតថា ម៉ូតូម៉ាកអិមអេសអុិច(MSX) ពណ៌ស បើកបរដោយឈ្មោះ ឡុង ឌី ភេទប្រុស អាយុ២០ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់) និងរួមដំណើរឈ្មោះ ឈាង ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ ចំណែកអ្នកបើកបររថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់ឈ្មោះទេព្រោះបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះសពឈ្មោះ ឡុង ឌីន ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា និងឈ្មោះ ឈាង ដារ៉ូ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្តរនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ដោយឡែកម៉ូតូចំនួន០១គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖