ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃកំពង់ធំដើរនិយាយថា បានចែកលុយឲ្យ មេថ្នាក់លើហើយ

ចែករំលែក៖

ការដែលបទល្មើសព្រៃឈើនៅខេត្តកំពង់ធំមិនថមថយទាល់តែសោះនោះ ក៏ព្រោះ តែមេព្រៃខេត្តនេះបានចែករំលែកឲ្យថ្នាក់ដឹកនៅអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើបាន ចំណែកខ្លះៗដែរ ។ ដូច្នេះហើយបានជាចាប់តាំងពីលោក កែវ អូម៉ាលីស្ស អគ្គនាយក រដ្ឋបាលព្រៃឈើឡើងកាន់តំណែងមិនដែលបង្រ្កាបបទល្មើសព្រៃទាល់តែសោះ ជា ពិសេសនៅខេត្តកំពង់ធំ ។ ទាំងនេះទំនងជាដូចលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំបានដើរនិយាយជាមួយពួកឈ្មួញនោះមែនហើយមើលទៅ ។ មានន័យ ថា លោក កែវ អូម៉៉ោលីស្ស ទទួលបានប្រយោជន៍ពីលោក ប៊ុន សុធី នោះមែន ។

បច្ចុប្បន្ននេះ បទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង៉ធំ គឺជារឿងមួយ ដែលពួកឈ្មួញត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចគ្រប់ប្រភេទរាប់ទាំងស្ថាប័នតុលាការ ។ ប៉ុន្តែ មួយផ្នែកទៀតបទល្មើសនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ទំរីង ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនដែលឃើញមានការបង្រ្កាបនោះទេ ។ លោក ប៊ុន សុធី បានដាក់កម្លាំង គ្រប់ខែ្សផ្លូវដើម្បីប្រមូលុយពីបទល្មើសនៃការដឹកជញ្ជូន និងការកាប់បំផ្លាញព្រៃឈើ ។ មានតែពួកឈ្មួញដែលមិនបង់ប្រាក់បុ៉ណ្ណោះ ដែលត្រូវបានចាប់នាពេលកន្លងមក ។ រីឯអ្នកបង់ប្រាក់តាមទំហំនៃបទល្មើសសុទ្ធតែត្រូវបានការពារយ៉ាងរឹងមាំពីសំណាក់មន្រ្តី ព្រៃឈើគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ ។

អាជ្ញាធរខេត្តកំពង់ធំក៏មិនដែលឃើញមានចាត់វិធានការអ្វីជាដុំកំភួនក្នុងការបង្រ្កាប បទល្មើសព្រៃឈើនេះដែរ ។ អ្នកភូមិនិយាយថា ថាអាជ្ញាធរទៅចុះងាប់ត្រគាក ប៉ុន្តែ ខាងមេព្រៃថ្នាក់ជាតិក៏រឹតតែសូន្យទៅទៀត ។ អ្នកភូមិក្នុងស្រុកសណ្តាន់និយាយថា មិនសូន្យយ៉ាងម៉េច បើឈ្មួញបង់លុយឲ្យមេព្រៃពេញៗដៃអស់ទៅហើយនោះ ។ ពួក មេព្រៃនៅមូលដ្ឋានក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំដើរនិយាយតាមហាងកាហ្វេថា មេ របស់ខ្លួន (សំដៅលើលោក ប៊ុន សុធី) ក៏បានចែករំលែកចំណូលពីបទល្មើសព្រៃឈើ នេះឲ្យទៅមេដែលទើបឡើងថ្មី (សំដៅលោក កែវ អូម៉ាលីស្ស) នៅភ្នំពេញនោះដែរ ទើបយើងអាចរកសីុបានសុខទាំងអស់គ្នា។ នេះហៅថាវប្បធម៌ចែករំលែក ៕


ចែករំលែក៖