ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់លុយ ប្រធានគណនេយ្យជនជាតិចិនជិត១០មុឺនដុល្លាត្រូវសមត្ថកិច្ចឃាត់បានហើយនៅក្រុងដូនកែវខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាជាតៃកុងរថយន្តដែលធ្វើសកម្មភាពប្លន់លុយប្រធានគណនេយ្យជនជាតិចិនជិត១០មុឺនដុល្លានៅសង្កាត់ឃ្មួញខណ្ឌសែនសុខពេលនេះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើការឃាត់ខ្លួនបានហើយនៅក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ មករា ២០១៩នេះនិងកំពុងបញ្ជូនខ្លួនមកកាន់ភ្នំពេញវិញ។

ជនសង្ស័យឈ្មោះអ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារ បើកបររថយន្ត មានទីលំនៅផ្ទះលេខ៥៦អុឺ១ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនរងគ្រោះ ឈ្មោះ លុង លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ជាប្រធានគណនេយ្យក្រុមហ៊ុន លាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

គួររំលឹកថា កាលពី ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៩វេលាម៉ោង១០និង៣០នាទីព្រឹកមានករណីអ្នកបើករថយន្តបានធ្វើសកម្មភាព ប្រើពិលឆក់ ធ្វើសកម្មភាព ឆក់ វាយ ទៅលើជនរងគ្រោះជាជនជាតិចិនដែលជាប្រធានគណនេយ្យដោយប្លន់ ដណ្តើមយកកាបូបលុយ បានជិត១០ម៉ឺនដុល្លាចំណុចផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោយប្លន់ហើយបាន ចុះរត់គេចខ្លួនបាត់ស្រមោល ៕តុង សីហា


ចែករំលែក៖