ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកកៀនស្វាយ ចាប់ខ្លួននៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅគោលដៅ២ផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់ ដែលក្រុមជនសង្ស័យលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅ ។

លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយទើបចូលកាន់តំណែងបានជិត១ខែ ដែលដឹកនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀន បានប្រាប់ថា កម្លាំងបានបំបែកសម្បុកក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅ២គោលដៅ គឺឃុំកំពង់ស្វាយនិង ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យប្រុស,ស្រីចំនួន០៧នាក់។ ក្នុងនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់, ធំ០៥កញ្ចប់ មធ្យម០១កញ្ចប់ តូច១០កញ្ចប់ និងប្រភេទយ៉ាម៉ា០១គ្រាប់ ។ ជញ្ចីងថ្លឹងថ្នាំញៀន០២, ទូរស័ឮដៃ១៨គ្រឿង, ដាវកែឆ្នៃ០១ដើម និងឧបករណ៍ប្រើប្រាស់និងឧបករណ៍ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។

លោកអធិការស្រុកបន្តថា ជនសង្ស័យមានចំនួន០៧នាក់ប្រុស,ស្រី ក្នុងនោះគោលដៅទី១ ជនសង្ស័យ៣នាក់ ចាប់ខ្លួននៅក្នុងឃុំកំពង់ស្វាយ រួមមាន ឈ្មោះអៀម ភារម្យ ហៅម៉ក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅឃុំកំពង់ស្វាយ, ឈ្មោះគ្រី ចាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅឃុំកំពង់ស្វាយ និងឈ្មោះសារី យូសេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅឃុំកំពង់ស្វាយ ។

ប្រភពបន្តថា ចំពោះគោលដៅទី២ ចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅក្នុងឃុំឈើទាល រួមមាន៖ ឈ្មោះនួន ចាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃំុភូមិធំ, ឈ្មោះផាត ឌីណា ហៅម៉ុក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃំុកំពង់ឈើទាល, ឈ្មោះលឹម មករា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ និងឈ្មោះលាង សុីម៉េង ភេទស្រី អាយុ២០ឆ្នាំ រស់នៅឃុំគគីរ ។

លោកអធិការបានបន្តទៀតថា ចំពោះជនសង្ស័យ និងវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស


ចែករំលែក៖