ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបមួយគ្រឿង ចតទុកស្ងៀម សុខៗស្រាប់ឆាបឆេះឡើង បណ្តាលឲ្យខូចខាត ស្ទើរទាំងស្រុង នៅក្នុងបូរី​ ប៉េង​ ហួត​

ចែករំលែក៖

ភ្នំពេញៈ​ រថយន្តសេរីទំនើបមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង​ ខណៈដែលម្ចាស់ចតទុកចោលក្នុងផ្ទះវិឡាលេខ១៩​ ផ្លូវ​ បេ០៧​ ក្នុង​ បូរី​ ប៉េង​ ហួត​ ភូមិបឹងស្នោរ​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពញ​ ដោយហេតុការណ៍នេះបង្កការភ្ញាក់​ផ្អើល​ ឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៤​ ខែ​ មករា​ ឆ្នាំ​២០១៩​ ។

បើតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថាមុនពេលកើតហេតុ​ គឺរថយន្តរបស់ខ្លួនម៉ាក​ មែកសឺដេស​ ដែលរងការឆាប់ឆេះនេះគឺចតទុកចោលនៅក្នុងផ្ទះជាច្រើនថ្ងៃមកហើយ​ ដោយមិនបានជិះចេញទៅណាទេ​ ស្រាប់តែថ្ងៃនេះមិនដឹងថាឆ្លងចរន្តអ្វីឬក៏មូលហេតុអីទេ​ ក៏ឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង​ ។​

ប្រភពដែលបន្តថាភ្លាមៗនោះគាត់បានបំពងពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្តាតភ្លើងដែល​ ប៉ុន្តែមិនរលត់ក៏ស្រែកឆោឡោផ្អើលដល់កម្លាំងសន្តិសុខដែលយាមនៅក្នុងបូរីនាំគ្នាយកបំពងពន្លត់អគ្គិភ័យជាច្រើនជួយបាញ់អន្តរាគមន៍រហូតឲ្យរលត់សូន្យសុងទៅវិញ​ ដោយមិនបានរៀលដាលឆាបឆេះដល់លំនៅដ្ឋាននឹងសម្ភារផ្សេងឡើយ​ ប៉ុន្តែរថយន្តដែលឆាបឆេះនោះគឺរងការខូចខាតស្ទើរទាំងស្រុងទៅហើយ​ ។

ជុំវិញនឹងករណីសមត្ថកិច្ចក៏ដូចជាម្ចាស់រថយន្តនៅតែង្ងីឆ្ងល់ថាមិនដឹងបណ្តាលមកពីមូលហេតុអីបានរថយន្តចតទុកស្ងៀមត្រូវភ្លើងឆេះដែល​ ប៉ុន្តែមជ្ឈដ្ឋានជុំវិញសន្និភាពថាអាចបណ្តាលមកឆ្លង ចរន្តខ្សែភ្លើងក្នុងរថយន្តទើបបង្កឡើងជាអគ្គិភ័យបែបនេះទៅ ៕ សណ្តោស


ចែករំលែក៖