ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំ ក្រើនរំលឹកការបង្ការ ជំងឺផ្ដាសាយបក្សីនិង​ការពុល​ចំណីអាហារ ឬស្រា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃ ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៩ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំមួយ ដោយក្រើនរំលឹក ស្ដីពីការបង្ការជំងឺផ្ដាសាយបក្សីលើមនុស្ស និងការពុលចំណីអាហារ ឬស្រា ស្របពេលរដូវ​កាល​នៃបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ កំពុងតែឈានជិតមកដល់នាពេលខាងមុខនេះ​ខណៈប្រជាពលរដ្ឋជាទូទៅតែងតែមានការជួបជុំគ្នា ពិសាភេសជ្ជៈ និងចំណីអាហារ​ក្នុង​ឱកាសជួបជុំគ្នានេះ ។

សេចក្ដីណែនាំនេះបញ្ជាក់ថា គួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វ​ដទៃ​ទៀត។

ដោយឡែក ករណីពុលស្រា គឺបង្កឡើងដោយសារជាតិមេតាណុល ដែលមាននៅក្នុងស្រា​លើស​ពី​​កម្រិតធម្មតា (០.១៥ភាគរយ) ដែលមានកើតឡើងនៅច្រើនកន្លែងទៅទូទាំង​ពិភព​លោក ដោយសារស្រាដែលផលិត ឬបិត នៅតាមមូលដ្ឋានសហគមន៍មិនបានត្រឹមត្រូវ​តាម​ក្បូនខ្នាតបច្ចេកទេស។

ការពុលស្រា បណ្ដាលឲ្យស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្ត​ទៅស្លាប់បាន។ រីឯការពុលចំណីអាហារវិញ គឺបង្កឡើងដោយសារចំណី​អាហារ​ចម្អិនមិន​បាន​ល្អ មិនស្អាត មានមេរោគ ជូរផ្អូម ឬមានសារធាតុគីមី ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព ដូចជាឈឺពោះ រាករូស និងក្អូត ចង្អោរ ជាដើម។

ខាងក្រោមនេះជាសេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ៖


ចែករំលែក៖