ព័ត៌មានទាន់ហេតុការណ៍៖

កម្មករផ្សាដែកត្រូវចរន្តអគ្គិសនីឆក់របួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាកម្មករផ្សាដែក បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយឆក់ចរន្តអគ្គិសនី ពេលកំពុងផ្សាដំបូលដែក ដែលស្ថិតនៅជិតបង្គោលភ្លើង ក្បែរសាលាសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹក ថ្ងៃ២៦ ខែមករា ឆ្នាំ២០១៩នេះ ។

ជនរងគ្រោះឈ្មោះហ៊ុន ចន្ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ត្រូវបានគេជួយង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែនៅមិនទាន់ដឹងថា ខាងគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតបាន ឬយ៉ាងណានៅឡើយទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖