ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំនៅតែសោយសុខ

ចែករំលែក៖

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្ន នេះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួលដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការណ៍ដែលលោក ប៊ុន សុធី ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុង ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃ ក្រសួងកសិកម្ម គឺជាបង្អែកដ៏រឹងមាំរបស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលល្បីល្បាញខាងពុករលួយ។ ដូច្នេះហើយទើបលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះទង្វើមិនប្រក្រតីរបស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។

ប្រភពដែលស្និទ្ធនឹងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានឲ្យដឹងថា មានមន្ត្រីធំៗនៅក្នុងក្រសួងកសិកម្មមួយចំនួនទទួលបានផលប្រយោជន៍ជាប្រចាំពីលោក ប៊ុន សុធី ទើបបណ្ដោយឲ្យលោក ប៊ុន សុធី ធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ដូច្នេះហើយទើបបច្ចុប្បន្នក្រុមឈ្មួញអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ទៅដល់គោលដៅយ៉ាងរលូន។ ឈ្មួញដែលចង់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវមានទំនាក់ទំនងជាមួយលោក ប៊ុន សុធី និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើឈ្មួញណាគ្មានទំនាក់ទំនងជាមួយលោក ប៊ុន សុធី និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ទេនោះគឺអាចប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ ។

ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនបន្តកាប់ឈើអារច្រៀកឈើដឹកជញ្ជូនចេញពីតំបន់ព្រៃអង់តែនស្រុកសន្ទុក និងព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ យ៉ាងរាលដាលហើយមិនឃើញលោក ប៊ុន សុធី ចាត់វិធានការបង្ក្រាបឡើយ។ ឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា ពួកគេបង់លុយ តាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកសន្ទុក និងស្រុកសណ្ដាន់ ដែលជាកូនចៅរបស់លោក ប៊ុន សុធី ទើបអាចចៀសផុតពីការបង្ក្រាបយ៉ាងសុខស្រួល។ មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលស្និទ្ធនឹងលោក ប៊ុន សុធី បានឲ្យដឹងថា លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គឺជាបង្អែករឹងមាំរបស់លោក ប៊ុន សុធី ដូច្នេះហើយទើបលោក ប៊ុន សុធី ហ៊ានឃុបឃិតឲ្យឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ ស្រេចតែអំពើចិត្ត ៕


ចែករំលែក៖