ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨ និង៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីជនជាតិបរទេសម្នាក់ដួលស្លាប់ (ខ្យល់គរ) ក្នុងបន្ទប់ទឹក នៅទល់មុខសណ្ឋាគារប៉ៃលិន ស៊ីធី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនជាតិអង់គ្លេសសញ្ជាតិអាមេរិកាំងនេះ បានមកស្នាក់នៅសណ្ឋាគារត្បូងទទឹមក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមសមត្តកិច្ចជំនាញនគរបាល នៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា: ជនជាតិបរទេសម្នាក់ ដែលជនរងគ្រោះដួលក្នុងបន្ទប់ទឹកស្លាប់នោះ មានឈ្មោះ MAYHEW PHILIP JAMES SEBASTIAN ភេទ ប្រុស អាយុ ៦៩ឆ្នាំ ជនជាតិ អង់គ្លេស សញ្ជាតិ អាមេរិកាំង ។
សមត្ថកិច្ចបន្តថា កន្លែងដែលជនជាតិចូលហូបស្រានិងនំបុ័ងនោះ ម្ចាស់ផ្ទះឈ្មោះ សួ រឹទ្ធូ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់នំប៉័ង មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
បន្ទាប់ពីកម្លាំងជំនាញកោសល្យវិច័យរួច បានបញ្ជាក់ថា: ជនរងគ្រោះពិតជាស្លាប់ដោយសារ ខ្យល់គរ ពិតប្រាកដមែន ។
ក្រោយពីសមត្ថកិច្ចពិនិត្យជាមួយគ្រូពេទ្យជំនាញលើសាកសពជនរងគ្រោះរួចមកត្រូវបានយករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅរក្សាទុកនៅវត្តកោងកាងរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស សារ៉េត