ព័ត៌មានទាន់ហេតុការណ៍៖

ចុះបង្ក្រាប២ ថ្ងៃឃាត់ខ្លួន អ្នកជួញដូរគ្រឿងញៀន១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបគ្រឿងញៀន រយ:ពេល២ថ្ងៃ នៅកន្លែងផ្សេងៗ ឃាត់ខ្លួនមនុស្ស១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម និងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

លោកអាត់ ខែមស្នងការខេត្តប្រាប់ឲ្យដឹងកាលពីរសៀល ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ថា ក្នុងប្រត្តិបតិ្តការនោះ មានការចូលរួមពីលោកព្រះរាជ្ញារងតេង សម័យ ដឹកនាំកម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែត និងនគរបាលខេត្តនចុះបង្ក្រាប អ្នកជួញដូរគ្រឿងញៀន ជាទ្រង់ទ្រាយធំ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងៗទៀត ក្នុងរយះពេល២ថ្ងៃ ឃាត់ខ្លួនមនុស្សបាន១៥នាក់ ។

ប្រភពបន្តថា ជនសង្ស័យ ១ ឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំដកហូតបានវត្ថុតាងរួមមានម្សៅក្រាម ពណ៌ សថ្លា១ថង់តូច

២ ឈ្មោះម៉ៅ បៃ ភេទប្រុស អាយុ២៩ឆ្នាំដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌ សចំនួន២ថង់តូច

៣ ឈ្មោះហ៊ាង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ

៤ ឈ្មោះ ឌឹម សុភ័ក្រ្ត ហៅ ផៃភេទប្រុស អាយុ ២៩ឆ្នាំ

៥ ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ ២៤ឆ្នាំ ដកហូតអាវុធខ្លី១ដើម ម៉ាក ZORAKI លេខ០០០០៦៥ បង់១គ្រាប់១គ្រាប់

៦ ឈ្មោះ បូរ ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតវត្ថុតាងក្រាម ពណ៌ សរ៦ថង់តូច ចឹញ្ចៀនលោហ:ធាតុដាំត្បូង ពណ៌ ខ្មៅ ១វង់

៧ ឈ្មោះ ហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតថ្មាំ ពណ៌ ផ្កាឈូក១៧៣គ្រាប់ ក្រាម ពណ៌ ស ២ថង់តូច ចឹញ្ជៀនលោហធាតុ២វង់

៨ ឈ្មោះ ហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ

៩ ឈ្មោះ ចយ រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ

១០ ឈ្មោះ រតនា ភេទប្រុស អាយុឆ្នាំ ដកហូតវត្ថុតាង ថ្នាំប្រភេទ ពណ៌ ផ្កាឈូក១៧៣គ្រាប់ ក្រាម ពណ៌ សថ្លា២ថង់តូច

១១ ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុ ប្រហែល២៩ឆ្នាំជនសង្ស័យគេចខ្លួនបន្សល់ទុកនូវ អាវុធខ្លី១ដើមម៉ាកlock17ពណ៌ ខ្មៅ បង់០១ គ្រាប់០៣ គ្រាប់ ថ្នាំគ្រាប់ ពណ៌ ផ្កាឈូកយ៉ាម៉ាចំនួន ១០២គ្រាប់ ក្រាម ពណ៌ សថ្លាចំនួន០៦ ថង់តូច និង៥កូនថង់ ធំល្មម ខេហិត ពណ៌ សរ ០១កញ្ចប់ ថង់សម្រាប់ច្រកថ្នាំ មួយចំនួន ជញ្ជីងសម្រាប់ថ្លឹងថ្នាំ០១និង

៤ នាក់ទៀត មិនស្គាល់ឈ្មោះដកវត្ថុតាងមានកាំភ្លើងកែច្នៃចំនួន១ម៉ាក BLow F92 AUTO ពណ៌ទឹកប្រាក់មានគ្រាប់ចំនួន ៣គ្រាប់នៅក្នុងប្រអប់ដែកស្វានចំនួន២ម៉ូទ័រឆាបចំនួន១អង្គុំចំនួន១ផ្លែស្វានចំនួន៨កាណុងកាំភ្លើងចំនួន ត្រឹម៣កាំបិតសាម៉ូរ៉ៃចំនួន ១មែតក្រឡឹងចំនួន១ដែកឆាបចំនួន ១ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ២ដែកកេះចំនួន ៥កន្ត្រៃចំនួន ២ញញូរចំនួន ១ដែកទ្រាប់ដំចំនួន គ្រាប់អឺម១៥គ្រាប់ ក្នុងការបង្ក្រាបនោះភាគច្រើននៅក្នុងផ្ទះសំណាក់ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនហើយកម្លាំងជំនាញបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរៀបចំឯកសារបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖