ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ស្រវឹងស្រាជោកជាំ ត្រូវគេប្រទះឃើញ លង់ទឹកស្លាប់ នៅក្នុងទឹកស្រះ

ចែករំលែក៖

ខេត្តរតនគីរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ សាកសពនៅក្នុងទឹកស្រះ ក្រោយពីផឹកស្រាស្រវឹងជោកជាំ រួចមកហើយដើរក្បែរនោះ ក៏ធ្លាក់ចូលគ្មានអ្នកដឹងសាច់ញាតិបាត់ខ្លួនតាមរកឃើញស្លាប់ទៅហើយនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​​ ថន ផលិត( ហៅអៀវ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ។

ប្រភពបន្តទៀតថា មូលហេតុនៃការស្លាប់ដោយសារជនរងគ្រោះស្រវឹងស្រា ហើយបានដើរក្បែស្រះទឹក ក៏រអិលជើងធ្លាក់ចូលស្រះទឹកនោះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញ អធិការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាង បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ករណីនេះពិតជាលង់ទឹកបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។

ក្រោយធ្វើកោសល្យវិច័យរួចរាល់សាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត័


ចែករំលែក៖