ប្រទេសថៃ៖ ទាហានថៃបន្តបង្រ្កាបម៉ូតូស៊េរីទំនើបរបស់ឈ្មួញខ្មែរ៥គ្រឿងទៀតហើយ នៅក្នុទឹកដីថៃ ខណៈម៉ូតូទាំនោះត្រូវបានឈ្មួញ ខ្មែរទិញពីក្រុងបាងកកកជួល រថយន្តថៃ ដឹកបម្រុងនាំឆ្លងដែនតាមច្រករបៀងគេចពន្ធខុសច្បាប់ចូលមក ប្រទេសកម្ពុជា ។ ការបង្រ្កាបនោះទាហានថៃធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅ ប៉ុស្ថិ៍ត្រួតពិនិត្យមួយកន្លែង ចំណុច ដានគង់វឌ្ឍនានខន ស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
បើតាមប្រភពព័ត៌មានពីប្រទេសថៃឲ្យដឹងថា ម៉ូតូទាំង៥គ្រឿងម៉ាកPCX និងរថយន្តជនជាតិថៃ១គ្រឿងបានកំពុងរក្សាទុកនៅក្នុងបន្ទាយទាហានថៃ ស្ថិត នៅស្រុកអារញ្ញ ខេត្តស្រះកែវ រង់ចាំចាត់ការតាមផ្លូវច្បាប់ ។ សេចក្តីរាយការណ៍ ដដែលឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះទាហានថៃបានបើកប្រតិបត្តិការរិតបន្តឹងស្វែង រកការបង្រ្កាប និងការទប់ស្កាត់ប្រភេទម៉ូតូដាវដែលមានភាពមិនប្រក្រតី គ្មានលិខិតស្នាមត្រឹមត្រូវ ។
សេចក្តីរាយការណ៍ដដែលឲ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបម៉ូតូខាងលើ ពីសំណាក់ទាហានថៃ មិនបានឃាត់ខ្លួនមនុស្សណាម្នាក់នោះឡើយ ឃាត់រថយន្តថៃ១គ្រឿង និងម៉ូតូម៉ាកPCX ៥គ្រឿង ។
សូមរំលឹកថា ពាក់ព័ន្ធ និងការបង្រ្កាបម៉ូតូ របស់ឈ្មួញខ្មែរ នៅក្នុង ទឹកដីថៃ កាលពីចុងសប្តាហ៍កន្លងទៅថ្មីនេះៗទាហានថៃក៏បានបង្រ្កាបម៉ូតូម៉ាកPCX ៥គ្រឿង រួចមកហើយផងដែរ ខណៈម៉ូតូទាំង៥គ្រឿងត្រូវបានឈ្មួញខ្មែរជួល រថយន្តថៃដឹកម៉ូតូ១គ្រឿងតម្លៃ៧ពាន់បាតបានដឹកផ្ទុកពីក្រុងបាងកកក ឆ្ពោះ មក ដល់ចំណុចភូមិ សាស្រ្តស្រុក គោកធ្យូង ខេត្តស្រះកែវប្រទេសថៃឈម និង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បម្រុងនាំចូលតាមច្រក របៀងគេចពន្ធ ខុសច្បាប់ចូលមកទឹកដីកម្ពុជា ក៏ត្រូវបានរងការបង្រ្កាបតែម្តង៕ សំ វិច្ឆិកា