ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះរៀប ចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារសាំហាន់

ចែករំលែក៖

ភ្នំពេញ៖អាជ្ញាធរ ខណ្ឌ ឫស្សីកែវបានប្រើកម្លាំង ជាទ្រង់ធ្រាយធំ ដឹកកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅ ផ្សារធំទួលសង្កែហៅផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ គោលបំណងធ្វើយ៉ាងណា ឲ្យតំបន់ដែលតែងតែកកស្ទះចរាចរណ៍នោះ មានសណ្តាប់ធ្នាប់ឲ្យកាន់តែប្រសើរឡើង ។

ការរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើង តាំងពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក រហូតដល់ម៉ោងប្រមាណជិត១១ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ ក្រោមការដឹកនាំ ដោយលោកសួស សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួម ពីកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ , នគរបាលខណ្ឌ ប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែ១ ជាច្រើននាក់ ។

តាមមន្រ្តីសាលាខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការចុះរៀបចំសណ្តាបធ្នាប់ នេះបានធ្វើឡើង បន្ទាបពីគណះបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានជួបប្រជុំ ដាក់ផែនការណ៍យ៉ាងតឹងរឹង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩កន្លងមក ហើយ ជាការអនុវត្ត សេចក្តីណែនាំ លេខ០១៣/១៨ ចុះថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការរៀបចំ សណ្តាប់ ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ជើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយអនុវត្ត មួយសប្តាហ៍ម្តងនិងយកផ្លូវជាតិលេខ ៥និងផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ដើម្បីដកបទពិសោធន៍ ។

តាមមន្រ្តីសាលាខណ្ឌ បានឲ្យដឹងថា នៅព្រឹកនោះ អាជ្ញាធរ ក៍បានចាប់ផ្តើមអនុវត្តរៀបចំសណ្តាប់ធ្នាប់ តាំងពីមុខវត្តទួលង្កែ រហូតដល់ខាងលិច ផ្សារធំទួលសង្កែហៅផ្សារសាំហាន់ និងបានចាប់ដកហូត បានសម្ភារះមួយចំនួន ផងដែរ ។

គួរបញ្ជាក់ថា នៅមុខ ផ្សារ សាំហាន់ និងខាងលិចផ្សារ ជាតំបន់ស្មុគ្រស្មាញ ដែលប្រជាពលរដ្ឋ បាននាំគ្នា យកដងផ្លូវ និងចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម លក់ដូរ ប្រមាណជិត២០ឆ្នាំ មកហើយ ។ ទន្ទឹមការលក់ដូរ ធ្វើឲ្យ មានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។ កន្លងមក អាជ្ញាធរ ខណ្ឌឫស្សីកែវ ក៍ដូច សង្កាត់ទួលសង្កែ ក៍បានប្រើវិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់ដោយរុះរើ និងបានចាប់ដកហូត សម្ភារះមួយ ចំនួនតែហាក់ដូចជាវែកចក ៕ អរុណរះ


ចែករំលែក៖