ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាចំពាក់កណ្តាលពេញទំហឹងហូរប្រេងពេញដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញ បុកជាមួយរថយន្តប្រភេទបែនដឹកថ្ម ចំពាក់កណ្តាបណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវតែសំណាងណាស់មិនបណ្តាលឲ្យមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត ។ កាលពីម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០១ កុម្ភៈ ២០១៩នៅចំណុចច្រមុះជ្រូកឃ្មួញផ្លូវហាណូយភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ ។

ប្រភពឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក IZUZU ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-0930 ដោយបើកតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើរថយន្តបែនដឹកថ្មបានបត់ឆ្វេង ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញពណ៌ សពាក់ស្លាកលេខ ភ្នំពេញ3A-1934​ បើកមកពីក្រោយក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបែនដឹកថ្ម បណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវតែម្តង សំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ ។

ក្រោយហេតុការណ៍កើតឡើងរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចចុះមកវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕តុង សីហា


ចែករំលែក៖