ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ នៅបឹងក្នុងព្រៃរនាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានអះអាង បុរសម្នាក់ដែលប្រកបរបរផ្ទុយពីផ្លូវច្បាប់ បានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម័ ដោយសារឧបករណ៍កែច្នៃដែលច្បាប់មិនអនុញាតឲ្យប្រើប្រាស់ ។

ប្រភពខាងលើបន្តថា ហេតុការណ៍ប្រទះឃើញបុរសឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងប្រមាណ១០និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងប្រវែងទទឹង ក្នុងព្រៃរនាមមាត់បឹងទន្លេសាប ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ​ពីភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខាងលើបន្តទៀតថា ជនរងគ្រោះឈ្មោះ ធុល យ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះមានប្រពន្ធ និងកូនប្រុស ស្រី ចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ ។

ប្រភពដដែលខាងលើបន្ថែមបន្តទៀតថា សាកសពបងប្អូនសាច់ញាតិដឹកយកមកដំកល់នៅលំនៅឋាន រង់ចាំសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីអស់ចិត្តពីបងប្អូនសាច់ញាតិ ខណៈជនរងគ្រោះជួបគ្រោះថ្នាក់នៅតំបន់ឆ្ងាយដាច់ស្រយាល់ ៕ ប៉ឹម ពិន

 


ចែករំលែក៖