ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ម្នាក់ឈ្មោះ CHRISTOPH WILLY REINART ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិស៊ី្វស ពីកម្លាំងនគរបាលនាយកដ្ឋានព្រហទណ្ឌក្រសួងមហាផ្ទៃ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរដេកតាមទីសាធារណៈ កាលពីវេលាម៉ោង៨និង២៤នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ។
ក្រោយពីកម្លាំងការិយាល័យ បានធ្វើការសាកសួរ បានឲ្យដឹងថា ជនបរទេសរូបនេះបានចូលមក ប្រទេសកម្ពុជាដំបូងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ច្រកអន្តរជាតិចាំយាម (ខេត្តកោះកុង) គោលបំណងទេសចរណ៍ ។
បច្ចុប្បន្នគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានទីកន្លែងស្នាក់នៅពិតប្រាកដដើរដេកតាមទីសាធារណ: និងបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្ត ៕ ស តារា