ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្មការិនីរោងចក្រម្នាក់ កំពុងធ្វើការ ស្រាប់តែដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ ខណ:ដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអការវិល ងងឹតមុខដួល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ ឡាយ សឿន អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ រស់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ជាស្ត្រីមេម៉ាយ កូន៥នាក់ខ្លួនមានជំងឺលើសឈាមផង កន្លងមកធ្លាក់កើតមានអការបែបនះ ហើយព្យាបាលបានធូរស្បើយ ចូលបម្រើការងារ រោងចក្រដោយខ្លួនជាជំហរមួយក្នុងគ្រួសារ បីបាច់កូនទាំង៥នាក់ ក្នុងស្ថានភាពជីវភាពក្រីក្រ មកដល់ពេលនេះ មនុស្សជាជំហរក្នុងគ្រួសារ បានធ្លាក់ខ្លួនចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត ។

តាមកម្មកររួមការងារជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ខណ:ដែលជនរងគ្រោះកំពុងតែធ្វើការងារសុខៗ ស្រាប់តែ មានអការងងឹតវិលមុខ ភ្លាមៗត្រូវបានកម្មករ កំពុងឈរក្បែរនោះ ស្ទុះចាប់ត្រកងជាប់ ទើបមិនដួល ហើយត្រូវបានកម្មកររួមការងារ ដឹកយកទៅផ្ទះពេទ្យ គ្លីនិកឯកជន តែគេមិនហ៊ានទទួល ដោយជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារ ហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕ សុខាសែនជ័យ


ចែករំលែក៖