ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ ផ្លូវការរបស់គ្រឹះស្ថានអង្គរ បានប្រកាសថា ក្នុងខែមករា ឆ្នាំ២០១៩ កម្ពុជា រកចំណូលបាន ចំនួន១២,៣៨០,៧០៥ដុល្លារ ដែលធ្លាក់ចុះ ៨.១៥ភាគរយ ពីភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២៧១,០៥០នាក់ ដែលមានការថយចុះ ៨ភាគរយ នេះបើធៀប ទៅនឹង ខែមករា ឆ្នាំ២០១៨ ។
របាយការណ៍ក៏បានបញ្ជាក់បន្ថែមទៀតថា ចំណូលដែលបានពីការលក់ សំបុត្រខាងលើនេះ នឹងត្រូវឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៥៤២,១០០ដុល្លារ ៕ ប៊ុនរិទ្ធី