ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ជោកជាំបើករថយន្តមួយ គ្រឿងម៉ាកម៉ាស្តារពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទបើកលឿនដូចហោះមកបុកសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋនិងម៉ាតបណ្តាលឲ្យរងកាខូចខាតស្ទើរទាំងស្រុងរាយប៉ាយពេញផ្លូវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅ ចំណុចផ្សារភូមិសិរីយាស្ថិត នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឫស្សីកែវ ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រា ជោកជាំបើករថយន្តបង្កមួយគ្រឿងម៉ាកម៉ាស្តារពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 01- 2- 8499 បើកបរតាមបណ្តោយផ្លូវ បេតុងក្នុងទិសដៅពីលិច ទៅកើត ខណៈបើកមកដល់ចំណុច កើតហេតុខាងលើដោយសារតែម្ចាស់រថយន្តគាត់ស្រវឹង ស្រាខ្លាំងបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ងោកមួយភាំងរ៉េចង្កូត ទៅបុកសំយ៉ាបផ្ទះរបស់ ប្រជាពលរដ្ឋសរុបទាំងអស់៣ខ្នង ប៉ុន្តែមួយខ្នងគេបើក ធ្វើជាផ្សារយីហោឈ្មោះថា ផ្សារភូមិសិរីយាបណ្តាលឲ្យបាក់រាយប៉ាយពេញមុខផ្ទះនិងបែកថូផ្កាចំនួន២ខូចខាតរថយន្តខ្ទេចអស់មួយកំណាត់មុខភ្លាមៗនោះដែលរថយន្តមិនបានឈប់នៅដោះស្រាយជាមួយម្ចាស់ផ្ទះនោះទេ បានព្យាយាមបើករត់ទាំង មានថ្មជាប់នៅលើដំបូល រថយន្តទៀតផងរួចទៅឈប់នៅមុខផ្ទះរបស់ខ្លួនក្នុង បុរីរិទ្ធធ្វើដូចជាគ្មានបញ្ហាអ្វីកើតឡើង ។

បន្ទាប់ពីបើករថយន្តបង្ករត់គេចរួចមកមានអ្នកសារព័ត៌មានរួមនឹងសមត្ថកិច្ច ដែលចុះទៅដល់កន្លែងដែល រថយន្តបង្កបានឈប់នោះ ស្រាប់តែមានបងប្អូនក្រុម គ្រួសារជនបង្កនាំគ្នាចេញមកធ្វើការហាមឃាត់មិនឲ្យថត ផ្តិតយករូបភាពទៀតផង និងបង្កភាពភ្ញាក់ផ្អើលដល់ញាតិក្បែរខាងនាំគ្នាចោម រោមមើល ។

ក្រោយពេលកើតហេតុម្ចាស់ រថយន្ត ដោយមានការជួយ សម្របសម្រួលពីសមត្ថកិច្ច និងសុំចរចាគ្នាជាមួយអ្នករងគ្រោះទាំងអស់ធានាជួសជុលឲ្យឡើងវិញផងដែរ ៕ ធឿន ព្រែកជ័យ


ចែករំលែក៖