ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់រងរបួសធ្ងន់រដូករណែល និង ម្នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត និងរថយន្តបុកគ្នាពេញមួយទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៣១-១៣២ ស្ថិតក្នុងភូមិ ត្រពាំងចាន់ ឃុំត្រពាំងចាន់ សុ្រកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោក ទេព យុន អធិការរងទទួល ផែនចរាចរណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ តាកែវ ៣A-០៨៨៧ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុក និងរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ៣D-៩១៦៦ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សនៅក្នុងរថយន្តរងរបួសធ្ងន់ និងស្រាលរដូករណែលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯករថយន្តបង្កទាំងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណរណ៍។
ជនរងគ្រោះទាំង៤នាក់ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ ជនរងគ្រោះបានដឹកភ្លាមមកសង្រ្គោះនៅមន្ទីរ ៕ ចន្ថា