ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសស្រុកកំពង់ត្រឡាចឃាត់មនុស្ស៣នាក់ដែលសម្លាប់ឆ្មាយកមកលក់បន្លំជាសត្វខ្លាត្រី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវ បានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើកាឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានរកឃើញថា ជនរងគ្រោះតែងតែធ្វើសកម្មភាពដើរចាប់សត្វឆ្មា តាមភូមិយកមកសម្លាប់​ រួចយមកដាក់ព្យួរលក់តាមផ្លូវដោយបន្លំថាជាខ្លាត្រី ។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី ទៀបភ្លឺ ថ្ងៃថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ មានឈ្មោះ៖ ជនសង្ស័យទាំងបីនាក់មាន ១.ឈ្មោះ ស៊ន ស៊ីថុន ភេទប្រុស អាយុ២៥ឆ្នាំ ២ឈ្មោះ អន សុប៉ូច ភេទប្រុស អាយុ២០ឆ្នាំ និង៣.ឈ្មោះ ប៉ិច សុធី ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង៣នាក់ រស់នៅភូមិអូរសណ្តាន់ និង ភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញសត្វឆ្មាដែលសម្លាប់រួច ចំនួន៧ក្បាល និង រកឃើញថ្នាំញៀន ចំនួន២កញ្ចប់ផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣នាក់ ២នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចស្រុកកំពង់ត្រឡាច កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកម្នាក់ទៀតមិនពាក់ព័ន្ធនិងថ្នាំញៀន សមត្ថកិច្ច ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចដើរចាប់សត្វឆ្មា យកមកលក់បន្លំជាខ្លាត្រី​ ។

គួរបញ្ជាក់ថា កន្លងទៅនេះ គេសង្កេតឃើញមានដាក់តាំងលក់សាច់សត្វព្រៃយ៉ាងអនាធិបតេយ្យ ដល់អតិថិជនអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥ នៅចំណុច ភូមិ អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ពិសេសការក្លែងបន្លំលក់សត្វឆ្មា ដោយប្រាប់ភ្ញៀវថា ជាខ្លាត្រី៕ ចន្ថា


ចែករំលែក៖