ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ជូនសិស្សានុសិស្ស៨១៤ នាក់ នៅឃុំឫស្សីជ្រោយ ខេត្ដកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី សមាជិករដ្ធសភាជាតិ និងលោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ដឹកនាំដោយ លោក ណាសៀត អូស្មាន បានចូលរួម ប្រគល់អំណោយអង្ករ៧តោន ដល់ប្អូនៗ សិស្សា នុសិស្ស វិទ្យាល័យ មជ្ឈម ណ្ឌល អ៊ីស្លាមកម្ពុជា និងវិទ្យាល័យ នូរុល អ៊ីម៉ាន សរុបចំនួន ៨១៤នាក់ ស្ថិតក្នុង ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ១៣រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ដែលសង្គមយើងកាន់តែត្រូវការធនធានមនស្សដើម្បីបំពេញសេចក្តីត្រូវការក្នុងសម័យកាលសាកល ភាវូបនីយកម្ម ។ ដូចនេះគឺជាឱកាសដ៏មានតំលៃសម្រាប់ប្អូនៗ ទាំងអស់គ្នាដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពីពេលនេះតទៅ ជាពិសេសការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍គំនិតច្នៃប្រឌិត និង ពង្រឹងទំនាក់ទំនងសាមគ្គីជាមួយអ្នកនៅជុំវិញខ្លួន។ លោកបន្តទៀតថា៖ សូមប្អូនៗជៀសវាងឲ្យឆ្ងាយពីគ្រឿងញានដែលវាជាប្រមារមួយមកបំផ្លាញអនាគត់របស់យើងនិង សង្គមជាតិយើង ប្អូនៗគួរយក ពេលវេលាក្រៅពីការរៀនសូត្រទៅហាត់កីឡាដើម្បីសុខភាពនិងកាយសម្បទារបស់យើង ។

លោកស្រី ម៉ាណ ណាវី ថ្លែងទៅកាន់សិស្សនារី នៃវិទ្យាល័យ នូរុល អ៊ីម៉ានថា ៖ នារីក៏ជាធនធានសំខាន់មួយរបស់សង្គមជាតិ ហើយកាន់តែមានសារៈសំខាន់សម្រាប់គ្រួសារដែល ពោពេញដោយសុភមង្គល និងភាពថ្លៃថ្នូរ ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបីបាច់ថែរក្សាបុត្រធីតា អោយក្លាយជាមនុស្សដែលមានប្រយោជន៍ និងសសរទ្រូងរបស់សង្គមជាតិ។

លោកស្រីបានបន្តថា៖ ជាស្ត្រី គឺពិតជាត្រូវការចាំបាច់នូវកម្រិតអប់រំខ្ពស់ដោយខានមិនបានឡើយ នារីសម័យតេជោ បាននិងកំពុងត្រូវបានលើកតម្កើង និងបម្រើការងារនៅគ្រប់ក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជននានា។

លោកស្រី និងគណៈអធិបតី បានប្រគល់អំណោយជានិមិត្តរូបដល់សិស្សានុសិស្ស នៃវិទ្យាល័យទាំង២ ដែលក្នុងនោះ អង្ករ៧តោន ជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី និង លោក Haj Amir Bin Haj Hasan របស់អង្គការ Denaihati សហការជាមួយសមាគមកូប្រាស៊ីមូស្លិមកម្ពុជា ហើយលោកស្រី តំណាងរាស្រ្តក៏បានឧបត្ថម្ភថវិកា ៦លានរៀល ជូនដល់វិទ្យាល័យទាំង២នេះផងដែរ ៕ សំរិត


ចែករំលែក៖