ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្សយ័ជាឪពុកចុងម្នាក់ ដែលចាប់រំលោភសេពសន្ធវៈកូនស្រីចុងរបស់ខ្លួន ហើយក្មេងស្រីរងគ្រោះនេះជាអនីតិជនមានវយ័ត្រឹមតែ០៩ឆ្នាំប៉ុណ្ណោះ។
លោកវរសេនីយទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានប្រាប់ដឹងថា ករណីចាប់រំលោភសេពសន្ធវៈនេះ កើតឡើងកាល ពីថ្ងៃទី០៤ កុម្ភៈ ២០១៩ វេលាម៉ោង១២.០០នាទី ស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះជន សង្ស័យមានឈ្មោះ ដៀប ដេត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុ ។
បើតាមការសាកសួរបឋម សមត្ថកិច្ចបញ្ជាក់ថា ការចាប់រំលោភសេពសន្ធវៈលើកូនស្រីចុងខ្លួនឯងនេះ ជនសង្សយ័បានប្រព្រឹត្តចំនួន ០៣លើករួចមកហើយ ។
បច្ចុប្បន្ននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសតាមនិតីវិធីច្បាប់ ៕ ឆ្លាម សមុទ្រ