ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិ រ៉ូម៉ានី ម្នាក់ជាមួយថ្នាំញៀនទម្ងន់៥គីទ្បូក្រាម

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនបុរសជនជាតិ រ៉ូម៉ានី ម្នាក់ ឈ្មោះ OLARU NARCIS-MANUEL ជាមួយថ្នាំញៀនជិត៥គីឡូក្រោម កាលពីព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅព្រលានយន្ដហោះអន្ដរជាតិ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិរ៉ូម៉ានីម្នាក់នេះ ធ្វើដំណើរចេញពីទីក្រុង ហុងកុង ប្រទេសចិន តាមជើងយន្ដហោះ លេខKA-249 (REP-HKG)។

តាមការពិនិត្យ ធ្វើតេស្ដិ៍ បឋម របស់សមត្ថកិច្ច បានរកឃើញ បានរកឃើញសារធាតុក្រាមពណ៌ស ដែលសាម៉ីខ្លួនបានដាក់ក្នុងកញ្ចប់ប្លាស្ទីក រាងសំប៉ែត៤ជ្រុងចំនួន៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នងចំនួន៤ផ្សេងទៀត ដែលជាប្រភេទថ្នាំញៀន បេតំហ្វេតាមីន មានទម្ងន់៥,០២០ក្រាម។

បច្ចុប្បន្នជនសង្ស័យ ជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាតខ្លួន បញ្ចូណទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖