ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសហូរឈាមជោកខ្លួន ដោយស្នាដៃភាគីគូទំនាស់វាយនឹងដំបងឈើជ្រុង នៅគ្រាដែលពួកគេផឹកសុីចាក់ភ្លេងកំដ ក៏បានឌឺដងទៅវិញទៅមក ខណៈកម្មវិធីនេះ ផ្ទះទល់មុខគ្នា ។ ហេតុការណ៍ហិង្សាបែកក្បាលហូរឈាមជោកខ្លួនខាងលើ បានកើតឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសបឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ (របួសបែកក្បាលផ្នែកខាងស្ដាំ) ហូរឈាមជោកខ្លួន ។
លោក អធិការបន្តថា រីឯភាគីជាជនសង្ស័យដៃដល់ទី១ ឈ្មោះ អៀម ចេន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ភន សុធន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់មានទីលំនៅភូមិ.ឃុំកើតហេតុ) ទល់មុខគ្នានឹងផ្ទះជនរងរបួស ។
លោក បន្តទៀតថា ករណីហឹង្សាដោយចេតនាខាងលើ ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងការផឹកសុី ដែលកម្តដោយចាក់ភ្លេងធុងបាស ប៉ុន្តែការចាក់ភ្លេងឮៗហួសកម្រិតបែបឌឺដងដាក់គ្នាទៅវិញទៅមក ព្រោះកម្មវិធីផឹកសុីកំដដោយភ្លេងនេះផ្ទះនៅទល់មុខគ្នានោះ ក៏ឈានដល់ផ្ទុះហិង្សាបែបនេះតែម្ដង ភាគីដៃដល់ទាំង ២នាក់បានឃាត់យកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ហើយភាគីទាំងសង់ខាងបានឯកភាពសម្របសម្រួលគ្នា ដោយភាគីដៃដល់ជួយចេញថ្លៃព្យាបាលជាទឹកប្រាក់ចំនួន ៤០០ដុល្លារអាមេរិក ដោយធ្វើកំណត់ហេតុ កិច្ចសន្យាត្រឹមត្រូវ ៕ បឹុម ពិន