ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹក ទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនមិន ប្រយ័ត្នជ្រុលបុកគ្នា ពេញទំហឹង​ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣​ ភូមិក្រាំងដូនតី៣​ សង្កាត់ចោមទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផាន​ ចន​ ភេទប្រុស អាយុ២១ឆ្នាំ​ មុខរបរចុងភៅ​ មានស្រុកកំណើត នៅភូមិព្រៃកីគ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Zoomerx ពណ៌ខ្មៅ លាយខៀវ​ ពាក់ស្លាកលេខ តាកែវ 1O -6422 បើកបរដោយបុរស ម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយមួយមួយ គ្រឿងម៉ាក ហុងដា ឌ្រីម សង់​ ស៊េរី ឆ្នាំ ២០០៧​ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E 5211 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា​ បណ្តាលឲ្យភាគីខាងម៉ូតូ zoomerx រងរបួសធ្ងន់ចំណែក ភាគីខាងម៉ូតូសង់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសត្រូវ បានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅបងប្អូនយកទៅធ្វើ បុណ្យតាមប្រពៃណី ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយ តាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖